គោលការណ៍ភាពឯកជន
គោលការណ៍ឯកជនភាពនៃក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា
ក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា ចូលតាមរយៈ http://www.bluemediacambodia.com ដែលកត្តាអាទិភាពមួយរបស់យើងនោះគឺភាពឯកជន សម្រាប់អតិថិជនរបស់យើង។ ឯកសារគោលការណ៍ភាពឯកជននេះផ្ទុកនូវព័ត៌មានដែលបានពីការប្រមូលនិងកត់ត្រាដោយក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា និងការប្រើប្រាស់របស់យើង។
ប្រសិនបើលោកអ្នកមានសំណួរបន្ថែម ឬចង់ដឹងពីព័ត៌មានបន្ថែមទៀតអំពីគោការណ៍ភាពឯកជនរបស់យើង សូមកុំស្ទាក់ស្ទើរក្នុងការទំនាក់ទំនងមកកាន់យើងខ្ញុំ។
គោលការណ៍ភាពឯកជនអនុវត្តចំពោះសកម្មភាពអនឡាញរបស់យើងប៉ុណ្ណោះ ហើយវាមានសុពលភាពសម្រាប់តែលោកអ្នកដែលចូលទៅកាន់គេហទំព័ររបស់យើងភ្ជាប់ជាមួយព័ត៌មានដែលពួកគេចែករំលែក និងឬប្រមូលក្នុងក្រុមហ៊ុម ប៊្លូមេឌា ខេមបូឌា។ គោលការណ៍នេះមិនត្រូវបានអនុវត្តចំពោះព័ត៌មានទាំងឡាយណាដែលត្រូវបានប្រមូលអហ្វឡាញ ឬតាមរយៈបណ្តាញផ្សេងទាំងឡាយណាក្រៅពីគេហទំព័រនេះទេ។
ការព្រមព្រៀង
តាមការប្រើប្រាស់គេហទំព័ររបស់យើង លោកអ្នកត្រូវតែយល់ព្រមតាមគោលការណ៍ភាពឯកជន របស់យើង និងឯកភាពតាមលក្ខខណ្ឌរបស់វា។
ព័ត៌មានដែលយើងប្រមូល
ព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកត្រូវបានស្នើដើម្បីផ្ដល់ឱ្យ និងមូលហេតុដែលលោកអ្នកត្រូវបានស្នើដើម្បីផ្ដល់វា នឹងត្រូវបានរៀបរាប់យ៉ាងច្បាស់លាស់ទៅកាន់លោកអ្នកនៅខណៈដែលយើងស្នើសុំឱ្យលោកអ្នកផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។
ប្រសិនបើលោកអ្នកទាក់ទងមកកាន់យើងដោយផ្ទាល់ យើងអាចនឹងទទួលបាននូវព័ត៌មានបន្ថែមអំពីលោកអ្នកដែលមានដូចជា ឈ្មោះរបស់លោកអ្នក អស័យដ្ឋានអ៊ីមែល លេខទូរស័ព្ទ កិច្ចព្រមព្រៀងនៃសារ និង ឬ តំណភ្ជាប់ដែលលោកអ្នកគួរនឹងផ្ញើមកកាន់យើង ព្រមទាំងព័ត៌មានផ្សេងទៀតដែលលោកអ្នកអាចនឹងជ្រើសរើសក្នុងការផ្ដល់ឱ្យ។
ពេលដែលលោកអ្នកចុះឈ្មោះបើកគណនីមួយ យើងអាចនឹងសួររកព័ត៌មានទំនាក់ទំនងរបស់លោកអ្នកដែលរួមមានដូចជា នាម ឈ្មោះក្រុមហ៊ុន អស័យដ្ឋាន អ៊ីមែល និងលេខទូរស័ព្ទ។
របៀបដែលយើងប្រើប្រាស់ព័ត៌មានរបស់លោកអ្នក
យើងប្រើប្រាស់ព័ត៌មានដែលយើងប្រមូលក្នុងវិធីផ្សេងគ្នា ដើម្បី៖
- ផ្ដល់ជូន ប្រតិបត្តិ និងការថែទាំគេហទំព័ររបស់យើង
- ធ្វើឲ្យប្រសើរ ធ្វើតម្រូវចិត្ត និងពង្រីកគេហទំព័ររបស់យើង
- ស្វែងយល់ និងវិភាគពីរបៀបដែលលោកអ្នកប្រើប្រាស់គេហទំព័ររបស់យើង
- អភិវឌ្ឍផលិតផលថ្មី សេវាកម្មថ្មី លក្ខណៈពិសេសថ្មី និងមុខងារថ្មី
- ការប្រាស្រ័យទាក់ទងជាមួយលោកអ្នក ទោះជាទាក់ទងផ្ទាល់ឬតាមរយៈនរណាម្នាក់ដែលជាដៃគូរបស់យើង រួមបញ្ចូលទាំងសេវាកម្មបម្រើអតិថិជនរបស់យើងក៏ដោយ គឺធ្វើដើម្បីផ្ដល់ជូនលោកអ្នកជាមួយនឹងព័ត៌មានថ្មីៗនិងផ្សេងៗទៀតពាក់ព័ន្ធនឹងគេហទំព័រ និងសម្រាប់ការធ្វើទីផ្សារ ព្រមទាំងគោលបំណងនៃការផ្សព្វផ្សាយ។
- ផ្ញើអ៊ីមែលទៅកាន់លោកអ្នក
- ស្វែងរក និងបង្ការការក្លែងបន្លំ
ធ្វើកំណត់ហេតុឯកសារ
ក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា គោរពតាមស្ដង់ដារទម្រង់នៃការប្រើប្រាស់ ឯកសារកំណត់ហេតុ។ ឯកសារទាំងនេះកត់ត្រាលោកអ្នកចូលទស្សនានៅពេលពួកគេចូលគេហទំព័រ។ រាល់ក្រុមហ៊ុនដែលបង្ហោះ (hosting) ទាំងអស់ធ្វើរបៀបនេះ និងជាផ្នែកមួយនៃការវិភាគសេវាកម្មបង្ហោះ។ ព័ត៌មានដែលបានប្រមូលពីឯកសារកំណត់ហេតុរួមបញ្ចូលទាំងអាស័យដ្ឋានអាយភី (IP) ប្រភេទអ្នកចូលរុករក (Browser) ប្រភពដែលផ្ដល់សេវាកម្មអ៊ីនធឺណេត (ISP) ការបរិច្ឆទ និងពេលវេលា ទំព័រដែលណែនាំមក ឬក៏ចាកចេញទៅវិញ និងអាចជាចំនួនការចុច (click)។ ព័ត៌មានទាំងនេះមិនត្រូវបានភ្ជាប់ទៅនឹងព័ត៌មានណាមួយដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបានទេ។ គោលបំណងនៃព័ត៌មានគឺសម្រាប់ការវិភាគនិន្នាការ គ្រប់គ្រងគេហទំព័រ តាមដានចលនារបស់លោកអ្នកប្រើប្រាស់នៅលើគេហទំព័រ និងប្រមូលព័ត៌មានប្រជាសាស្ត្រ។ គោលការណ៍ឯកជនភាពរបស់យើងគឺត្រូវបានបង្កើតឡើងដោយមានជំនួយពី Privacy Policy Generator និង Privacy Policy Template។
គោលការណ៍ភាពឯកជនដៃគូផ្សាយពាណិជ្ជកម្ម
លោកអ្នកអាចប្រឹក្សាបញ្ជីនេះដើម្បីស្វែងរកគោលកាណ៍ភាពឯកជនសម្រាប់ដៃគូផ្សាយពាណិជ្ជកម្មនីមួយៗនៃក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា។
បណ្ដាញផ្សាយពាណិជ្ជកម្មរបស់ភាគីទី៣ ឬបណ្ដាយពាណិជ្ជកម្មដែលប្រើប្រាស់បច្ចេកវិទ្យាដូចជា cookies JavaScript ឬ Web Beacons ដែលត្រូវបានប្រើប្រាស់ក្នុងការផ្សាយពាណិជ្ជកម្មរបស់ពួកគេនីមួយៗនិងតំណភ្ជាប់ដែលមានវត្តមានលើក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា ដែលនឹងត្រូវបានផ្ញើដោយផ្ទាល់ទៅកម្មវិធីរុករករបស់លោកអ្នកប្រើប្រាស់ (users' browser)។ បច្ចេកវិទ្យាទាំងនេះគឺត្រូវបានប្រើប្រាស់ដើម្បីស្ទាបស្ទង់ប្រសិទ្ធភាពនៃយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ពួកគេ និង ឬដើម្បីធ្វើឱ្យវាមានភាពឯកជននៃមាតិកាពាណិជ្ជកម្មដែលលោកអ្នកឃើញលើគេហទំព័រពេលដែលលោកអ្នកចូលទៅទស្សនា។
ចូរចំណាំថា ក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា មិនអាចចូលទៅគ្រប់គ្រងលើ ការទាញយកទិន្នន័យ (cookies) ដែលត្រូវបានប្រើប្រាស់ដោយបណ្ដាញផ្សាយពាណិជ្ជកម្មរបស់ភាគីទី៣បានទេ។
គោលការណ៍ភាពឯកជនរបស់ភាគីទីបី
ក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា មិនអនុវត្តដល់លោកអ្នកផ្សាយពាណិជ្ជកម្មឬគេហទំព័រផ្សេងទៀតនោះទេ។ ហេតុនេះហើយយើងណែនាំឱ្យលោកលោកអ្នកទៅប្រឹក្សាជាមួយនឹងគោលការណ៍ភាពឯកជន នៃបណ្ដាញផ្សាយពាណិជ្ជកម្មរបស់ភាគីទី៣ទាំងនោះសម្រាប់ព័ត៌មានលម្អិត។ វាអាចនឹងរួមបញ្ចូលទាំងការអនុវត្តនិងសេចក្ដីណែនាំរបស់គេអំពីរបៀបបដិសេធជម្រើសណាមួយ។ លោកអ្នកក៏អាចរកឃើញបញ្ជីនៃគោលការណ៍ភាពឯកជនទាំងនេះ ដែលមានតំណរភ្ជាប់របស់គេ៖ Privacy Policy Links.
លោកលោកអ្នកអាចជ្រើសរើសដើម្បីបិទ cookies តាមការកំណត់កម្មវិធីរុករកផ្ទាល់ខ្លួនរបស់លោកអ្នក។ ដើម្បីស្វែងយល់លម្អិតពីការគ្រប់គ្រង cookies ជាមួយនឹងកម្មវិធីរុករកគេហទំព័រជាក់លាក់ វាអាចត្រូវបានរកឃើញនៅលើគេហទំព័រនីមួយៗរបស់កម្មវិធីរុករក។ តើអ្វីជា Cookies?
សិទ្ធិឯកជន CCPA (កុំលក់ព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ)
ស្ថិតក្រោម CCPA ក្នុងចំណោមសិទ្ធិផ្សេងទៀតលោកអ្នកប្រើប្រាស់រដ្ឋ California មានសិទ្ធិក្នុងការ៖
ស្នើអាជីវកម្ម ដែលប្រមូលទិន្នន័យផ្ទាល់ខ្លួន របស់លោកអ្នកប្រើប្រាស់ បង្ហាញពីប្រភេទ និងបំណែកជាក់លាក់ នៃទិន្នន័យផ្ទាល់ខ្លួន ដែលអាជីវកម្ម បានប្រមូល អំពីលោកអ្នកប្រើប្រាស់។
ស្នើសុំឱ្យអាជីវកម្មនោះលុបចោលទិន្នន័យផ្ទាល់ខ្លួនអំពីអតិថិជនដែលអាជីវកម្មនោះបានប្រមូល។
ស្នើសុំឱ្យអាជីវកម្មដែលលក់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកប្រើប្រាស់ កុំលក់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកប្រើប្រាស់។
ប្រសិនជាលោកអ្នកដាក់សំណើមួយ យើងមានពេលមួយខែដើម្បីឆ្លើយតបទៅកាន់លោកអ្នក។ ប្រសិនបើលោកអ្នកចង់ប្រើប្រាស់សិទ្ធិទាំងនេះ សូមទាក់ទងមកយើងខ្ញុំ។
សិទ្ធិការពារទិន្នន័យ GDPR
យើងចង់ធ្វើឱ្យប្រាកដថាលោកអ្នកបានដឹងអំពីសិទ្ធិការពារទិន្នន័យរបស់លោកអ្នកទាំងអស់។ លោកអ្នកប្រើប្រាស់ម្នាក់ៗមានសិទ្ធិទទួលបានដូចខាងក្រោមៈ
សិទ្ធិទទួលបាន - លោកអ្នកមានសិទ្ធិស្នើសុំច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ យើងអាចគិតប្រាក់បន្តិចបន្តួចសំរាប់សេវាកម្មនេះ។
សិទ្ធិក្នុងការកែតម្រូវ - លោកអ្នកមានសិទ្ធិស្នើសុំឱ្យយើងកែតម្រូវរាល់ព័ត៌មានដែលលោកអ្នកយល់ថាពុំមិនលក្ខណៈត្រឹមត្រូវ។ លោកអ្នកក៏មានសិទ្ធិស្នើសុំឱ្យយើងបំពេញព័ត៌មានដែលលោកអ្នកយល់ថាមិនមានលក្ខណៈពេញលេញ។
សិទ្ធិក្នុងការលុបបំបាត់ - លោកអ្នកមានសិទ្ធិស្នើសុំឱ្យយើងលុបទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងលក្ខខណ្ឌជាក់លាក់ណាមួយ។
សិទ្ធិក្នុងការដាក់កម្រិតដំណើរការ - លោកអ្នកមានសិទ្ធិស្នើសុំឱ្យយើងដាក់កម្រិតដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្រោមលក្ខខណ្ឌជាក់លាក់ណាមួយ។
សិទ្ធិក្នុងការជំទាស់ចំពោះដំណើរការ - លោកអ្នកមានសិទ្ធិជំទាស់ចំពោះការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់យើងតាមលក្ខខណ្ឌជាក់លាក់ណាមួយ។
សិទ្ធិទទួលបានភាពងាយស្រួលនៃទិន្នន័យ - លោកអ្នកមានសិទ្ធិស្នើសុំឱ្យយើងផ្ទេរទិន្នន័យដែលយើងបានប្រមូលទៅអង្គភាពផ្សេងទៀតឬដោយផ្ទាល់ទៅលោកអ្នកក្រោមលក្ខខណ្ឌជាក់លាក់ណាមួយ។
ប្រសិនបើលោកអ្នកស្នើសុំយើងមានមួយខែដើម្បីឆ្លើយតបនឹងលោកអ្នក។ ប្រសិនបើលោកអ្នកចង់ប្រើសិទ្ធិទាំង នេះសូមទាក់ទងមកយើងខ្ញុំ។
ព័ត៌មានកុមារ
ផ្នែកមួយទៀតនៃការងារអាទិភាពរបស់យើងគឺការបន្ថែមការការពារសម្រាប់កុមារពេលកំពុងប្រើប្រាស់អ៊ីនធឺណិត។ យើងលើកទឹកចិត្តឱ្យឪពុកម្តាយនិងអាណាព្យាបាលធ្វើការសង្កេត ចូលរួម និង ឬ គ្រប់គ្រង និងដឹកនាំសកម្មភាពតាមអ៊ីនធឺណេតរបស់ពួកគេ។
ក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា មិនបង្កើតចេតនាក្នុងការប្រមូលព័ត៌មានផ្ទាល់ខ្លួនណាមួយពីកុមារអាយុក្រោម ១៣ ឆ្នាំទេ។ ប្រសិនបើលោកអ្នករកឃើញថាកូនរបស់លោកអ្នកបានផ្តល់ព័ត៌មានប្រភេទនេះនៅលើគេហទំព័ររបស់យើង យើងសូមលើកទឹកចិត្តឱ្យលោកអ្នកទាក់ទងមកយើងជាបន្ទាន់ហើយ យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសូមដកព័ត៌មានបែបនេះចេញពីកំណត់ត្រារបស់យើង៕