លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា បានប្រឡូកក្នុងសកម្មភាពការងារទាំងអស់ លើវិស័យសារព័ត៌មាន។ គាត់បានប្រើរយៈពេលជាង១០ឆ្នាំ បម្រើការងារជាអ្នកកាសែត អ្នកយកព័ត៌មាន និងជាផលិតករ នៅស្ថានីយន៍ទូរទស្សន៍ជាតិកម្ពុជា ដោយបានផលិត ភាពយន្តឯកសារ រាប់រយរឿង សម្រាប់ផលិតកម្ម នៃប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលមានដូចជា អង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) កាកបាតក្រហមអន្តរជាតិ(RCI) អង្គការទស្សនពិភពលោក ប្រចាំកម្ពុជា (World Vision Cambodia) អង្គការយូណេស្កូ (UNESCO) និងអង្គការល្បីៗផ្សេងទៀត។ គាត់ក៏បានផលិតភាពយន្តមួយចំនួនផងដែរ សម្រាប់រដ្ឋាភិបាលកម្ពុជា ព័ត៌មានអន្តរជាតិ ក៏ដូចជាភ្នាក់ងារទូរទស្សន៍ពី Arirang Korea, ABC Australia, The Nation នៃព្រះរាជាណាចក្រថៃ និងទូរទស្សន៍ជាតិកម្ពុជា។