សេវាកម្មរបស់ពួកយើង

រាល់គម្រោង និងកម្មវិធីផ្សេងៗ​គឺជាឱកាស​សម្រាប់ពួកយើង​ធ្វើការបង្កើតថ្មី និងរកឃើញវិធីសាស្ត្រដែលប្រសើរជាងមុន​ផ្តល់ជូនលោកអ្នក

សេវាកម្មលម្អិត

ចាប់តាំងពីការបង្កើតកិច្ចសន្យា ជាមួយតម្លៃជាក់លាក់មួយរហូតដល់ ការគ្រប់គ្រងផលិតកម្ម និងរាល់អ្វីៗ ដែលមាននៅចំពោះមុខ ក្រុមហ៊ុន អាជីវកម្មបែបប្រព័ន្ធផ្សព្វផ្សាយរបស់ យើងកាន់តែមានសន្ទុះឡើងដោយ ទទួលបានការទទួលស្គាល់ និងផលិតបានគម្រោងជាច្រើន ព្រមជាមួយ ភាពមុះមុតចំពោះបញ្ហានិងដំណោះស្រាយដ៏ផុសផុល។

១. វីដេអូឯកសារ

វីឌីអូឯកសារជាប្រភេទវីឌីអូមិនប្រតិដ្ឋ ត្រូវបានបង្កើតឡើងដើម្បីចងក្រង ទិដ្ឋភាពខ្លះនៃការពិត ដែលគោល បំណងចម្បងនៃការផលិតនេះគឺ សម្រាប់ប្រើក្នុងការណែនាំ ការអប់រំ និងកំណត់ត្រាប្រវត្តិសាស្ត្រ។

២. គំនូរជីវចល ធូឌី

គំនូរជីវចល ធូឌី ផ្ដោតលើការបង្កើត តួអង្គ កម្រងរូបភាពដែលបញ្ជាក់ពី ដំណើររឿង និងផ្ទៃខាងក្រោយ ជាពីរផ្នែក នៃបរិយាកាសផ្សេងគ្នា។ ជារឿយៗ វាត្រូវបានគេគិតថាជាប្រភេទ ការសម្ដែងបែបប្រពៃណី តួអង្គអាច មានចលនាចុះឡើង ឆ្វេងស្ដាំ។ វាត្រូវបានបន្តគូរដោយមនុស្សម្នាក់ទៀត ជាមួយកាយវិការផ្សេងគ្នាបន្តិច និងត្រូវបានគូរដោយមនុស្សផ្សេងទៀត ជាមួយនឹងកាយវិការផ្សេងគ្នាបន្តិច ទៀត ជាបន្តបន្ទាប់។

៣. ធីស័រ ឬ ទ្រេល័រ

ធីស័រជាបណ្ដុំនៃការផ្សាយពាណិជ្ជ កម្មតូចៗសម្រាប់គាំទ្រដល់ យុទ្ធនាការនៃការសម្ពោធផលិតផល ឬព្រឹត្តិការណ៍ ដែលនឹងកើតឡើង។ ទ្រេល័រ គឺជាឈុតខ្លីនៃវីដេអូ ដែលបង្ហាញពីរឿង កម្មវិធីទូរទស្សន៍ វីដេអូហ្គេម ឬអ្វីដែលស្រដៀងគ្នាផ្សេងទៀត ដែលគ្រោងនឹងចេញ។ ជាធម្មតាវា ត្រូវបានផ្សាយយ៉ាងយូរ មុនពេលដែលមានការបង្ហាញ ផលិតផលសម្រេច ធ្វើដូចនេះដើម្បីទាក់ទាញអារម្មណ៍ ទស្សនិកជន។

៤. ពាណិជ្ជកម្មទូរទស្សន៍

ពាណិជ្ជកម្មទូរទស្សន៍គឺជាវីឌីអូ ផ្សាយពាណិជ្ជកម្មនៅលើទូរទស្សន៍ ដែលផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ម្ចាស់អាជីវកម្មតាមរយៈ ការបញ្ចូលគ្នានូវសម្លេង រូបភាព ចលនា ដើម្បីបង្កើតបានជាកញ្ចប់ផលិតផល ដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ អតិថិជន។ ពាណិជ្ជកម្មដែលចាប់ យកចំណាប់អារម្មណ៍របស់ ទស្សនិកជនបានអាចផ្ដើមចេញពីការ ពិភាក្សាគ្នារបស់អតិថិជន ការនិយាយពីសារនៃពាណិជ្ជកម្ម ឡើងវិញយ៉ាងមានប្រសិទ្ធភាព។

៥. កម្មវិធីទូរទស្សន៍

កម្មវិធីទូរទស្សន៍គឺជាចង្កោមនៃ ផលិតកម្មវីដេអូដែលពាក់ព័ន្ធគ្នា មានគោលបំណងដើម្បីផ្សាយតាម រលកធាតុអាកាស ទូរទស្សន៍ខ្សែកាប ឬទូរទស្សន៍តាមអ៊ីនធឺណិត និងមានទ្រង់ទ្រាយលើសពីការផ្សាយ ពាណិជ្ជកម្ម ឈុតខ្លី ឬផ្នែកណាមួយ នៃមាតិកាដែលមិនមានមុខងារ ទាក់ទាញអ្នកទស្សនា។

៦. ផលិតកម្មភាពយន្ត

ខ្សែភាពយន្តខ្លីមួយត្រូវបានគេកំណត់ ថាជារូបភាពចលនា ដែលអាចជម្រុញឱ្យមនុស្ស ធ្វើសកម្មភាពល្អនៅក្នុងសង្គម។

៧. រចនាក្រាហ្វិក

សិល្បៈច្នៃប្រឌិតដែលរួមមាន ល្ខោន ឬការសម្ដែង ខ្សែភាពយន្ត ការសរសេរ ការរចនាក្រាហ្វិច ការថតរូប និងសិល្បៈនៃផ្នែកចក្ខុ។ ការរចនា ក្រាហ្វិចគឺជាដំណើរការនៃទំនាក់ទំនង និងការដោះស្រាយបញ្ហា ដោយប្រើ ភាពចម្រុះនៃអក្សរ ការថតរូប និងសិល្បៈនៃការបង្ហាញ។

៨. បោះពុម្ពលើសម្ភារៈ

ការបោះពុម្ពសម្ភារៈគឺជាការផលិត នៃការបោះពុម្ព និងការបោះពុម្ពទឹកថ្នាំ។

៩. សម្រង់ខ្លឹមវីដេអូព្រឹត្តិការណ៍

សម្រង់ខ្លឹមសារវីដេអូលើព្រឹត្តិការណ៍ គឺជាវីដេអូដែលរៀបរាប់អំពី ព្រឹត្តិការណ៍សង្គម និងព្រឹត្តិការណ៍ ពិសេសណាមួយដោយអ្នកថត។ ក្នុងន័យនេះគឺប្រើសម្ដីទៅលើការថតវីដេអូនៃព្រឹតិ្តការណ៍ណាមួយ ក្រៅពីការថតអាពាហ៍ពិពាហ៍។ យើងផ្ដល់ជូនការថតទាំងរូបភាព និងវីដេអូសម្រាប់អតិថិជន។

១០. ការរៀបចំព្រឹត្តិការណ៍

ការរៀបចំព្រឹត្តិការណ៍គឺជាការអនុវត្ត ការគ្រប់គ្រងគម្រោងទៅនឹងការ បង្កើតនិងអភិវឌ្ឍព្រឹត្តិការណ៍ ទ្រង់ទ្រាយធំដូចជាពិធីបុណ្យ សន្និសីទ ពិធីមង្គលការ ពិធីជប់លៀងផ្លូវការ ការប្រគំតន្ត្រី ឬសន្និបាតជាដើម។

១១. កន្លែងផ្សាយពាណិជ្ជកម្ម

ការដាក់ផ្សាយពាណិជ្ជកម្មផ្តល់ជូន នូវដំណោះស្រាយល្អបំផុតនិងឆ្លាត បំផុតនៃការដាក់និងសារដោយ ប្រើបដាផ្សព្វផ្សាយ…

១២. កញ្ចប់ប្រព័ន្ធផ្សព្វផ្សាយ

កញ្ចប់ប្រព័ន្ធផ្សព្វផ្សាយផ្តល់ជូននូវ សេវាកម្មទាំងអស់រួមទាំងការប្រឹក្សា ផ្នែកទីផ្សារ និងការប្រឹក្សាលើដំណោះ ស្រាយទំនាក់ទំនងសាធារណៈ។

ស្ថិតិរបស់ពួកយើង

វិធីសាស្រ្តរបស់ពួកយើងគឺដើម្បី ប្រកួតប្រជែងគំនិតសាមញ្ញ និង ការជម្រុញឥតឈប់ឈរឈានទៅរក លក្ខខណ្ឌកាន់តែឆ្លាតវ័យ លឿន និងមានវិធីដ៏មានប្រសិទ្ធភាពច្រើនដើម្បី ផ្សាយ ស្របពេលដែលយើងបំពេញ ការងារប្រកបដោយភាពស្មោះត្រង់ ជានិច្ចដើម្បីធានាថាយើងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ខ្ពស់ចំពោះរាល់ គម្រោង។

10

បទពិសោធន៍
រយៈពេលជាង១០ឆ្នាំ

283

អតិថិជន
សប្បាយរីករាយ

148

គម្រោងផ្សេងៗ

752

ផលិតផលសម្រេច

អតិថិជនរបស់ពួកយើង

ដៃគូរបស់ពួកយើង